tn-how-to-get-best-induction-hob.jpg

វីដេអូ How to

រកមើលវីដេអូណែនាំសំខាន់ៗពីចង្ក្រានម៉ាក Electrolux

table-top.jpg

របៀបប្រើចង្ក្រានមានជើង

Electrolux ប្រចាំប្រទេសសិង្ហបូរី បានផ្ដល់ការណែនាំងាយៗ ពីរបៀបប្រើចង្ក្រានលើកតុ។ ការចម្អិនបែប Induction ផ្ដល់ហេតុផលច្រើនយ៉ាង ដែលធ្វើឲ្យអ្នករាល់គ្នាចូលចិត្តប្រើវា។

ទាំងនេះជាអត្ថប្រយោជន៍ខ្លះៗនៃចង្ក្រានលើកតុ៖

  1. ចង្ក្រានប្រភេទ Induction ផ្ទេរកម្ដៅបានយ៉ាងរហ័ស ដោយមិនចាំបាច់រង់ចាំយូរ
  2. សន្សំសំចៃថាមពលបានច្រើនជាង បើប្រៀបធៀបទៅនឹងចង្ក្រានហ្គាសនិងអេឡិចត្រូនិច
  3. សន្សំពេលវេលាក្នុងការចម្អិនបានយ៉ាងច្រើន
  4. ចុះត្រជាក់លឿន នៅពេលឈប់ប្រើ
stew-chicken.jpg

របៀបស្ងោរមាន់ដោយប្រើកម្ដៅ Induction

បង្កើនជំនាញនិងបទពិសោធន៍ចម្អិនរបស់អ្នក ដោយវិធីរហ័សនិងងាយៗ ក្នុងការស្ងោរមាន់តាមរយៈការប្រើកម្ដៅ Induction ។ អ្នកគ្រាន់តែប្រមូលគ្រឿងផ្សំដែលអ្នកត្រូវការ និងធ្វើតាមជំហានទាំងនេះ។

កម្ដៅ Induction ធ្វើឲ្យឆ្នាំងឡើងក្ដៅយ៉ាងរហ័ស ដែលអាចឲ្យអ្នកចាប់ផ្ដើមធ្វើម្ហូបបានភ្លាមៗ។ វាក៏បញ្ជូនថាមពលដោយផ្ទាល់ ទៅកាន់ឆ្នាំងយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុតផងដែរ។

melt-chocolate.jpg

របៀបរំលាយសូកូឡា

កម្មវិធីជប់លៀងខួបកំណើត នឹងមិនមានភាពពេញលេញឡើយ ប្រសិនបើកម្មវិធីគ្មាននំខេក។ បង្កើតនំខេកដ៏ឆ្ងាញ់ ជាមួយនឹងសូកូឡាដែលរលាយយ៉ាងល្អឥតខ្ចោះ ដោយប្រើប្រាស់ចង្ក្រានប្រភេទ Induction ពី Electrolux ។

កម្ដៅ Induction ផ្ដល់កម្ដៅចម្អិនទាបនិងថេរ ដែលជាសីតុណ្ហភាពដ៏ល្អបំផុត សម្រាប់រំលាយសូកូឡា។ ការចម្អិនបែប Induction ផ្ទេរកម្ដៅទៅខ្ទះរបស់អ្នកដោយផ្ទាល់តែម្ដង ដែលវាបង្កើនប្រសិទ្ធិភាពចម្អិនបានថែម 30% ។ 

តើអ្នកមានចង្ក្រានប្រភេទ Induction នៅឯផ្ទះដែរឬទេ? សាកល្បងប្រើវិធីងាយៗទាំងនេះ ដើម្បីរំលាយសូកូឡាយ៉ាងល្អឥតខ្ចោះ និងជ្រើសរើសការលាយសូកូឡានិងរសជាតិផ្សេងទៀត តាមរយៈការណែនាំរបស់យើងខ្ញុំ។ រីករាយនឹងការប្រើប្រាស់ Electrolux ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់!

 

master-wok.jpg

របៀបចម្អិនម្ហូបដោយប្រើខ្ទះក្រឡុកឲ្យបានស្ទាត់ជំនាញ ដោយប្រើកម្ដៅ Induction

រៀនពីរបៀបចម្អិនម្ហូបដោយប្រើខ្ទះក្រឡុកឲ្យបានស្ទាត់ជំនាញ តាមរយៈការប្រើចង្ក្រានប្រភេទ Induction របស់អ្នក។ ទស្សនាវីដេអូនេះ ដើម្បីរៀនពីវិធីមួយចំនួន សម្រាប់ការធ្វើម្ហូបដោយប្រើខ្ទះក្រឡុក។ សាកល្បងជាមួយនឹងរូបមន្តធ្វើម្ហូប ឆាបន្លែកូរជាមួយបង្គា ចម្អិននៅក្នុងខ្ទះនេះ។

នៅពេលប្រើខ្ទះ ដាក់លើកន្លែងចម្អិន រួចដាក់ខ្ទះនៅខាងក្នុងកង។ កម្ដៅ Induction នឹងផ្ទេរកម្ដៅដោយផ្ទាល់ទៅកាន់ខ្ទះ ដោយមានការបាត់បង់កម្ដៅយ៉ាងតិចតួចបំផុត ធ្វើឲ្យវាមានភាពងាយស្រួលនិងមានប្រសិទ្ធិភាព ជាងការប្រើហ្គាស។

chinese-soup.jpg

របៀបធ្វើស៊ុបចិនដោយប្រើកម្ដៅ Induction

តើអ្នកកំពុងស្វែងរកវិធីធ្វើស៊ុបចិនដែលរហ័សនិងងាយស្រួលមែនទេ? សាកល្បងជាមួយនឹងរូបមន្តដ៏អស្ចារ្យនេះ ដើម្បីធ្វើស៊ុបចិនដ៏ឆ្ងាញ់ពិសា ដោយប្រើប្រាស់ចង្ក្រានប្រភេទ Induction របស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ អ្នកប្រមូលគ្រឿងផ្សំ រួចធ្វើតាមវិធីណែនាំទាំងនេះ ហើយអ្នកនឹងបង្កើតបានស៊ុបដ៏ឈ្ងុយឆ្ងាញ់ សម្រាប់ឲ្យគ្រួសារទាំងមូលញ៉ាំជុំគ្នា។

tn-how-to-get-best-induction-hob.jpg

របៀបទទួលយកការប្រើប្រាស់ដ៏ល្អបំផុតពីចង្ក្រានប្រភេទ Induction

ចង្ក្រានប្រភេទ Induction ម៉ាក Electrolux មានបំពាក់មុខងារនិងអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលធ្វើឲ្យអ្នកចូលចិត្តការចម្អិនបែប Induction កាន់តែច្រើនជាងមុន។ ចង្ក្រានត្រូវបានរចនាឡើងយ៉ាងរលោងនិងសមសួន ដែលសមស្របបំផុតសម្រាប់ផ្ទះបាយ។ រកមើលពីរបៀបដែលអ្នកអាចទទួលយក ការប្រើប្រាស់ចង្ក្រានប្រភេទ Induction បា

រីករាយនឹងការប្រើប្រាស់ Electrolux ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់!      

ជាវ

ជាវ​ ក្នុង​ហាង